ពួកតាលីបង់វាយប្រហារផ្ទះសំណាក់ទូតនៅក្រុងកាប៊ុល
Kabul 27 May: ប៉ូលីសបាននិយាយថា ខ្មាន់កាំភ្លើងបួននាក់ត្រូវបានសម្លាប់បន្ទាប់ពីបានព្យាយាមសម្រុកចូលផ្ទះសំណាក់មួយក្នុងតំបន់ការទូតនៃ រដ្ឋធានី កាប៊ុលប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃអង្គារ៍។
ការវាយប្រហារនេះបានបណ្តាលឲ្យមានការប្រយុទ្ធដោយគ្រាប់កាំភ្លើងជាច្រើនម៉ោងនៅក្នុងស្រុក Wazir Akbar Khan ដែលនៅទីនោះភាគច្រើនជាផ្ទះ និងអគារផ្លូវការរបស់មន្រ្តីនានាប្រចាំនៅក្នុងប្រទេសនេះ។ពួកតាលីបង់បាននិយាយថាខ្លួនបានអនុវត្តការវាយប្រហារនេះ។
ក្រសួងមហាផ្ទៃបានឱ្យដឹងថា ជនល្មើសទាំងនេះភាគច្រើនបានប្រដាប់ដោយគ្រាប់រ៉ុក្កែត គ្រាប់បែកនិងអាវុធផ្សេងទៀត ។នៅហេតុការណ៍ប្រយុទ្ឋគ្នានេះ បើតាមអជ្ញាធរថា ពុំមានជនស៊ីវិលឬយោធានិងប៉ូលិសណាម្នាក់រងរបួសឬក៏ស្លាប់ឡើយ។ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Mohammad Ayoub Salangi បានថ្លែងនៅលើTwitterថា ការវាយប្រហារនេះបានបើកដំណើរការដោយមានកាំភ្លើងយន្តបួនដើម កាំភ្លើង AK-47 ចំនួនបីដើម ហើយអ្នកបោកគ្រាប់បែកម្នាក់ ត្រូវបានសម្លាប់នៅស្រុក Wazir Akbar Khan ។
ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានប្រាប់ទូរទស្សន៍ BBC ថាគោលដៅវាយប្រហារនេះបានកើតឡើង នៅអតីតផ្ទះសំណាក់ Heetal ដែលធ្លាប់បានវាយប្រហារដោយពួកតាលីបង់កាលពីខែធ្នូឆ្នាំ 2009 ហើយឥឡូវនេះត្រូវបានគេស្គាល់ជាផ្លូវការថា ផ្ទះសំណាក់ Rabbani ។លោកបានបន្តថា ផ្ទះសំណាក់នេះគឺជាការពេញនិយមរបស់ជនបរទេសនិងត្រូវបានគ្រប់គ្រងដោយក្រុមគ្រួសារត្រកូល Rabbaniរួមទាំង រដ្ឋមន្រ្តីក្រសួងការបរទេសនាពេលបច្ចុប្បន្នរបស់អាហ្វហ្គានីស្ថានលោក Rabbani Salahuddin និងអតីតប្រធានាធិបតីលោក Burhanuddin Rabbani៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!