ដំណោះស្រាយទំនើបរបស់ក្រុមហ៊ុន Viettel 2019: ឱកាសដើម្បីប្រកួតប្រជែងនៅសហរដ្ឋអាមេរិកសម្រាប់ StartUp សកល
*បេក្ខជនមានឱកាសចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រVietChallenge នៅសហរដ្ឋអាមេរិកជាមួយរង្វាន់សរុបជាទឹកប្រាក់ជាង50.000USD និងឱកាសវិនិយោគរាប់ពាន់ផងដែរ។
*ចុះហត្ថលេខាលើកិច្ចសន្យាកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយក្រុមហ៊ុនViettel និងរីករាយក្នុងការចែករំលែកប្រាក់ចំណេញរហូតដល់ 75%
នៅថ្ងៃទី4ខែមិថុនាឆ្នាំ2019ក្រុមហ៊ុនមិត្តហ្វូនបានប្រកាសបើកដំណើរការការប្រកួតប្រជែងដំណោះស្រាយកម្រិតខ្ពស់ឆ្នាំ 2019 VAS Track 2019 ដែលរៀបចំដោយក្រុមហ៊ុនមេViettel
និងក្រុមហ៊ុនVietchallenge។ជាមួយនឹងសារសំខាន់ៗ"បង្កើតភាពជឿនលឿនថ្មី"ការប្រលងនឹងបើកចំហរដោយយុត្តិធម៌សម្រាប់ក្រុមហ៊ុនStartUpក្នុងនិងក្រៅប្រទេស
ដើម្បីបង្ហាញនូវដំណោះស្រាយដ៏ល្អឥតខ្ចោះដែលរួមបញ្ចូលគ្នានូវភាពខ្លាំងនៃវិស័យទូរគមនាគមន៍ដើម្បីបង្កើតផលិតផល/សេវាកម្មខ្នាតអន្តរជាតិដែលនឹងត្រូវអនុវត្តចំពោះបច្ចុប្បន្ន និងជីវិតនាពេលអនាគត។
នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រលងនៅសហរដ្ឋអាមេរិក សមាជិកចៅក្រមសុទ្ធតែជាអ្នកឯកទេសដ៏ល្បីល្បាញក្នុងវិស័យឧស្សាហកម្មច្នៃប្រឌិតដូចជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនMarkCuban ក្រុមហ៊ុនKoch Disruptive Technologiesដែលជាមូលនិធិវិនិយោគ KochIndustriesដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។សាជីវកម្មឯកជនធំបំផុត (ច្រើនជាង100ពាន់លានដុល្លារនៃប្រាក់ចំណូល) សន្យាការសាកល្បងដែលមានការវិនិយោគប្រកបដោយកិត្យានុភាពនិងគុណភាព។
ការប្រកួតប្រជែងតបានប្រព្រឹត្តិទៅជាលក្ខណៈបុគ្គល/ក្រុម/ អង្គភាពឬអាជីវកម្មដោយមិនបែងចែកប្រទេសឬតំបន់ណាមួយឡើយ។ គ្រាន់តែមានគំនិតច្នៃប្រឌិតឬផលិតផល/ ដំណោះស្រាយអាចចូលរួមប្រកួតប្រជែងនិងមានឱកាសទទួលបានរង្វាន់ដ៏មានតម្លៃ។
Viettel Advanced Solution Track 2019 contest process
បន្ទាប់ពីឆ្លងដំណាក់កាលទីមួយក្រុមត្រូវបានអនុញ្ញាតិអោយចូលរួមវគ្គផ្តាច់ព្រ័ត្រនៅប្រទេសឡាវក្រុមហ៊ុនViettel ជាអ្នកទទួលបន្ទុកលើការចំណាយទាំងស្រុង។ក្រៅពីរង្វាន់ជាទឹកប្រាក់ ក្រុមទាំងបីដែលមានស្នាដៃល្អបំផុតក៏បានឈ្នះសំបុត្រសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រVietChallenge ,Vietnamese Startup
ជាការប្រកួតប្រជែងជាសកនៅសហរដ្ឋអាមេរិកជាមួយនឹងរង្វាន់ជាង50.000USD។ក្រៅពីនេះបេក្ខជនក៏ទទួលបានផលប្រយោជន៍ផ្តាច់មុខផងដែរ: ចុះហត្ថលេខាលើកិច្ចសន្យាសហប្រតិបត្តិការអាជីវកម្មជាមួយក្រុមហ៊ុនViettel និងការចែករំលែកប្រាក់ចំណេញរហូតដល់75%។ ក្នុងវគ្គផ្ដាច់ព្រ័ត្រសមាជិកក្រុមក៏ទទួលបានកម្មវិធីណែនាំ1-1 ពីសាស្រ្តាចារ្យនៅសាកលវិទ្យាល័យHarvard,MIT,Bostonអ្នកជំនាញឈានមុខគេនៅSiliconValleyចូលរួមសិក្ខាសាលាបណ្តុះបណ្តាជំនាញធ្វើបទបង្ហាញ ទស្សនាប្រព័ន្ធអេកូសហគ្រិនភាពនៅទីក្រុងបូស្តុន; ខិតជិតនិងធ្វើការជាមួយអ្នកវិនិយោគល្បីឈ្មោះនៅសហរដ្ឋអាមេរិកដើម្បីអំពាវនាវវិនិយោគ
ឥឡូវនេះអង្គការនានាអាចចូលរួមក្នុងការប្រលងដោយទាញយកឯកសារគំរូនិងទម្រង់ស្នើរសុំនៅទីនេះ:http://vas.viettel.vn។ រយៈពេលចុះឈ្មោះជាផ្លូវការគឺចាប់ពីថ្ងៃទី15ខែមិថុនាដល់ថ្ងៃទី15 ខែកក្កដាឆ្នាំ 2019 ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!