Smart បង្កើត App ថ្មីអាចដោតឡូតនិងស្តាប់ចម្រៀងលើទូរសព្ទ
Smart ជាក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័តធំមួយក្នុងប្រទេសកម្ពុជា បានបង្កើត App ថ្មីមួយដំណើរការនៅលើ iOS និង Android ដើម្បីឲ្យប្រិយមិត្តអាចដោនឡូតនិងស្ដាប់បទចម្រៀងតាមតម្រូវការ ។
លោក ថូម៉ាស ហ៊ុន CEO នៃក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា នេះលើកដំបូងដែលក្រុមហ៊ុនលោកបានបង្កើត App មួយឈ្មោះថា Smart Music អាចដំណើរការលើប្រព័ន្ធប្រតិបត្តិការធំៗ ២ Android និង iOS ដើម្បីប្រិយមិត្តអាចទាញយក និងស្ដាប់ចម្រៀងថ្មីៗមិនថា ចម្រៀងបរទេស ឬ ចម្រៀងជាតិគឺសុទ្ធតែមានក្នុង Smart Music App នេះទាំងអស់។
នាយកប្រតិបត្តិសញ្ជាតិអាល្លឺម៉ង់រូបនេះបន្តថា មូលហេតុដែលក្រុមហ៊ុនលោកចាប់អារម្មណ៍ឲ្យមាន App នេះកើតឡើងគឺដោយសារតែការប្រើប្រាស់ស្មាតហ្វូនក្នុងប្រទេសកម្ពុជា មានការកើនឡើង។ ម្យ៉ាងវិញទៀតមនុស្សម្នាក់ៗសុទ្ធចូលចិត្តចម្រៀងនិង តន្ត្រី ជាពិសេសដើម្បីបង្កើនទំនាក់ទំនងកាន់តែល្អរវាងក្រុមហ៊ុននិង អតិថិជន។
សម្រាប់កម្មវិធីនេះប្រិយមិត្តអាចទាញយកដោយឥតគិតថ្លៃពី PlayStore និង AppStore ដោយវាយបញ្ចូលពាក្យ Smart Music App។ Smart Music App នេះមានបទចម្រៀង ៧ ប្រភេទ ដូចជា Article of the Month , Smart PlayList , World Top Charts , Love Songs , Pop & Rock , All Time Favorites និងបទចម្រៀងប្រជាប្រិយខ្មែរ ហើយបទចម្រៀងថ្មីដាក់បញ្ចូលបន្តបន្ទាប់។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!