អង្គការសហប្រជាជាតិនិងម៉ាឡេស៊ីប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាជនភៀសខ្លួនតាមសមុទ្រ
Malaysia 27 May:អង្គការសហប្រជាជាតិនិងប្រទេសមីយ៉ាន់ម៉ាបានប្តេជ្ញាធ្វើកិច្ចសហ ប្រតិ បត្តិការ ក្នុងការដោះស្រាយ បញ្ហាទាំងថ្នាក់ជាតិនិងថ្នាក់តំបន់លើបញ្ហាជនភៀសខ្លួនតាមទូក។ នេះបើតាម សេចក្តីថ្លែងការណ៍មួយរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅថ្ងៃពុធនេះ បន្ទាប់ពីមានដំណើរទស្សនកិច្ចបណ្តោះអាសន្នមួយ របស់ទីប្រឹក្សាពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Vijay Nambiar ទៅកាន់ជំរំនៅក្នុងរដ្ឋរ៉ាក់ឃីន ជាទីតាំងមួយដែលជនអន្តោសប្រវេសន្ត៍ត្រូវបាន ជួយ សង្គ្រោះ។
សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា ទាក់ទងនឹងវិបត្តិជនភៀសខ្លួនតាមផ្លូវទឹក ដែលកំពុងបន្តនៅក្នុងសមុទ្រ Andaman និងឈូងសមុទ្រ Bengal នេះ ទីប្រឹក្សាពិសេសលោក Vijay Nambiar បានពិភាក្សាជាមួយនឹងអាជ្ញាធរស្តីពីការព្រួយបារម្ភចំពោះស្ថានភាពនៃការរត់ពន្ធចំណាកស្រុក ការជួញដូរមនុស្សនិងការធ្វើចំណាកស្រុកមិនទៀងទាត់នេះ។
អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់សកម្មភាពរួមគ្នាប្រឆាំងនឹងឈ្មួញកណ្តាលនិងសមាគមឧក្រិដ្ឋជន ចូលរួមនៅក្នុងសកម្មភាពទទួលខុសត្រូវនៅទូទាំងតំបន់។ សេចក្តីថ្លែងការណ៍នេះបានបន្តថា អង្គការសហប្រជាជាតិបានផ្តល់ការគាំទ្រដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាដើម្បីដោះស្រាយបញ្ហានេះ។
អង្គការសហប្រជាជាតិបានលើកទឹកចិត្តរដ្ឋាភិបាលមីយ៉ាន់ម៉ាដើម្បី បន្តការស្វែងរកប្រតិបត្ដិការជួយសង្គ្រោះនិងបានជឿជាក់ថា ជនចំណាកស្រុកជាច្រើនទៀត នៅជាប់គាំងនៅឯសមុទ្រ ព្រមស្វាគមន៍ការបញ្ជាក់របស់មីយ៉ាន់ម៉ាថានឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ដែល គ្រោងធ្វើនៅថ្ងៃសុក្រនេះនៅទីក្រុងបាងកកដើម្បីពិភាក្សាលើបញ្ហានេះនិងដើម្បីកំណត់តំបន់សំរាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!