មិត្ដហ្វូន សម្ពោធមន្ទីរពិសោធ ២ ដំបូងក្នុងខេត្ដកំពង់ឆ្នាំងក្នុងចំណោមមន្ទីរពិសោធចំនួន ២០ នៅតាមវិទ្យាល័យនានា
ថ្ងៃទី១៤ ទី១៥ កំពង់ឆ្នាំង: មិត្ដហ្វូន បានបើកសម្ពោធមន្ទីរពិសោធ ២ ជាលើកដំបូងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់វិទ្យាល័យហ៊ុនសែនទួលខ្ពស់ និងវិទ្យាល័យហ៊ុនសែនកំពង់លែង ក្រោមអធិបតីភាពឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍។ នេះក៏ជាជំហានដំបូងក្នុងគម្រោងមិត្ដហ្វូន លើការបំពាក់បរិក្ខាមន្ទីរពិសោធ និងផ្ដល់ការបណ្ដុះបណ្ដាលផ្នែកព័ត៌មានវិទ្យានៅតាមវិទ្យាល័យជាង ២០ ទីតាំងទូទាំងប្រទេស។
បច្ចេកវិទ្យាព័ត៌មានវិទ្យាក្រោមចក្ខុវិស័យរបស់មិត្ដហ្វូន គឺជាកត្ដាចាំបាច់នៃយុគសម័យឌីជីថល(Digital Transformation) នាពេលបច្ចុប្បន្ន រួមទាំង ការអប់រំផងដែរ។ ដើម្បីផ្ដល់ភាពងាយស្រួលផ្នែកព័ត៌មានវិទ្យាចំពោះការសិក្សា និងបណ្ដុះបណ្ដាល មន្ទីរពិសោធនេះបានចូលរួមចំណែកពង្រឹងសមត្ថភាពជំនាញផ្នែកព័ត៌មានវិទ្យាក្រោមគោលណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយនឹងចំណេះដឹងផ្នែកនេះ មិត្ដហ្វូន បានដាក់សំណើដល់ក្រសួងនានា និង មូលនិធិនៃការកសាងសមត្ថភាព ស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន (CBRD) ដើម្បីបង្កើតមន្ទីរពិសោធទាំងនេះនៅតាមវិទ្យាល័យជាច្រើនក្នុងរយៈពេល ៣ ឆ្នាំ (២០១៩ - ២០២១) លើ ២០ វិទ្យាល័យក្នុង ១៣ ខេត្ដទូទាំងប្រទេស។
ថ្លែងក្នុងពិធីបើកសម្ពោធ លោក ហឿង គុជច័ន្ទតារា នាយករងក្រុមហ៊ុនមិត្ដហ្វូន បានឲ្យដឹងថា៖ «មិត្ដហ្វូន សូមថ្លែងអំណរគុណដល់ក្រសួង មូលនិធិ CBRD សម្រាប់ការត្រួសត្រាយផ្លូវឲ្យមិត្ដហ្វូន បញ្ចប់ការបង្កើតមន្ទីរពិសោធនៅ ២ សាលាក្នុងចំណោម ២០ សាលារៀន។ មិត្ដហ្វូន ប្ដេជ្ញាបង្ហើយកិច្ចការលើសាលាចំនួន ១៨ ទៀតនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ដើម្បីប្រគល់ជូនក្រសួងអប់រំមុនបវេសនកាលថ្មីចូលមកដល់»។
ថ្លែងក្នុងព្រឹត្ដិការណ៍នោះ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន មិត្ដហ្វូន។
លោកបានមានប្រសាសន៍ថា៖ «អរគុណចំពោះមិត្ដហ្វូន ទាំងក្រសួងអប់រំ និងក្រសួង ប្រៃសណីយ និងទូរគមនាគមន៍ អាចធានាការជឿជាក់ថា មន្ទីរពិសោធនៅតាមវិទ្យាល័យនានាទាំងនេះ គឺជាទីដែលសិស្សជំនាន់ថ្មីនឹងមានជំនាញផ្នែក Digital Transformation ចំពោះឧស្សាហកម្ម 4.0។ មិត្ដហ្វូន មានការតាំងចិត្ដខ្ពស់ក្នុងការវិនិយោគនៅតាមតំបន់ជនដាច់ស្រយាលបំផុតសម្រាប់កិច្ចការអភិវឌ្ឍប្រទេសជាតិ»។
ព្រឹត្ដិការណ៍សម្ពោធមន្ទីរពិសោធត្រូវបានចុះផ្សាយក្នុងទំព័រហ្វេសប៊ុកមិត្ដហ្វូន និងវេបសាយផ្លូវការរបស់ក្រសួងប្រៃសណីយ https://www.facebook.com/metfone.closer/ និងទូរគមនាគមន៍ https://www.mptc.gov.kh/។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!