អតីតនាយករដ្ឋមន្រី្តអង់គ្លេសលាលែងពីការងារអត់ប្រាក់ខែ
LONDON,28 May:អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Tony Blair បានលាលែងពីតំណែងជាប្រេសិតសន្តិភាពមជ្ឈិមបូព៌ាជាតួនាទីមួយដែលលោកបានកាន់ប្រាំបីឆ្នាំមកហើយ ចាប់តាំងពីលោកបានបញ្ចប់តំណែងជានាយករដ្ឋមន្រ្តីប្រទេសអង់គ្លេស។ នេះបើតាម ផ្លូវមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពព័ត៌មានពីមន្រ្តីការទូត។
លោក Blair បានទទួលយកតួនាទីរបស់លោកជាប្រេសិតមជ្ឈឹមបូព៌ា ភ្លាមៗបន្ទាប់ពីលោកបានធ្លាក់ពីតំណែងនាយករដ្ឋមន្រ្តីអង់គ្លេសកាលពីឆ្នាំ២០០៧ ។
ការងារគ្មានប្រាក់ខែនេះ ត្រូវបានបង្កើតឡើងដើម្បីសម្រុះសម្រួលជម្លោះរវាងអ៊ីស្រាអែលប៉ាឡេស្ទីនដែលតំណាងឱ្យសហរដ្ឋអាមេរិក រុស្ស៊ី សហភាពអឺរ៉ុប (EU) និងអង្គការសហប្រជាជាតិ ។
ភ្នាក់ងារ BBC បានរាយការណ៍ថា លោក Blair បានសរសេរសារទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានគីមូន ដើម្បីបញ្ជាក់ពីការលាលែងពីតំណែងរបស់លោកនេះ ។ របាយការណ៍នេះបានដកស្រង់សម្តីប្រភពពីមន្រ្តីការទូតមិនបញ្ចេញឈ្មោះដែលបានថ្លែងថាលោក Blair នៅតែ ប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីជួយដល់សហគមន៍អន្តរជាតិនៅក្នុងការងាររបស់ខ្លួនជាមួយនឹងប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីនដើម្បីនាំមកនូវការរីកចំរើនលើដំណោះស្រាយរបស់រដ្ឋទាំងពីរនេះ ។
ប្រភពខាងលើបានបន្តទៀតថា លោក Tony Blair ជឿជាក់ថាលោកអាចជួយគាំទ្រដ៏ល្អបំផុតក្នុងការខិតខំប្រឹងប្រែងទាំងនេះតាមរយៈការធ្វើការជាមួយនឹងអ្នកដើរតួនាទីខដ៏សំខាន់នៅក្នុងតំបន់មានសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងអ្នកផ្សេងទៀតដែលគ្មានតួនាទីជាផ្លូវការណាមួយក៏ដោយ។
គេជឿជាក់ថាការប្រកាសស្តីការលាលែងពីតំណែងរបស់លោក Tony Blair នេះ នឹងត្រូវធ្វើឡើងនៅពេលបន្ទាប់៕
ដោយ ម៉ែន ឥទ្ឋិពល
ប្រភព: Xinhua
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!