នាយករដ្ឋមន្រ្តីអង់គ្លេសទៅអឺរ៉ុបចង់ដឹងពីការគាំទ្រខ្លួននៅក្នុងសហរភាពអឺរ៉ុប
EU 28 May: លោក David Cameron បានកំពុងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់បណ្តារដ្ឋធានីមួយចំនួននៅអឺរ៉ុបបន្ទាប់ពីថវិការត្រួសត្រាយផ្លូវសម្រាប់ការធ្វើប្រជាមតិនៅសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេសត្រូវបានដាក់ឱ្យដំណើរការនៅវិមានរដ្ឋសភាHouse of Commons ។
លោកនាយករដ្ឋមន្រ្តីរូបនេះនឹងព្យាយាមបញ្ចុះបញ្ចូលនាយករដ្ឋមន្រ្តីប្រទេសហូឡង់ បារាំង អាឡឺម៉ង់ ប៉ូឡូញនិង នាយករដ្ឋមន្ត្រីក្នុងការគាំទ្រការផ្លាស់ប្តូររបស់លោកក្នុងការចូលជាសមាជិកសហភាពអឺរ៉ុបនៅអង់គ្លេស។
ច្បាប់ថវិការសម្របសម្រួលសំរាប់សហភាពអឺរ៉ុបនេះ នឹងបញ្ជាក់សំណួរអំពីប្រជាមតិ ដើម្បីដាក់ឱ្យអ្នកបោះឆ្នោតបានឆ្លើយថា តើចក្រភពអង់គ្លេសគួរតែរក្សា សមាជិកភាពរបស់ខ្លួននៅក្នុងសហភាពអឺរ៉ុបដែរឬអត់? ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០១៧ខាងមុខនេះ ។
កញ្ចប់ថវិការសម្រាប់ការធ្វើប្រជាមតិនេះត្រូវបានប្រកាសថា ជាផ្នែកនៃកម្មវិធីច្បាប់ដែលបានដាក់បញ្ចូលក្នុងសុន្ទរកថាមួយរបស់មហាក្សត្រីដែលរួមមាន ការកើនប្រាក់ឈ្នួលក្នុងការថែទាំកុមារ ការមិនយកពន្ធលើប្រាក់ចំណូលនិងការមានសិទ្ឋិទិញលំនៅដ្ឋានរបស់សាមគមអ្នកជួល៕
ដោយ ម៉ែន ឥទ្ឋិពល
ប្រភព: BBC
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!