(ភ្នំពេញ)
ថ្ងៃ អង្គារ ទី ២៨ ខែ មិថុនា ឆ្នាំ ២០២២
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,811,823
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

តើមានអ្វីពិសេសបន្ថែមនៅស្ដង់ពិព័រណ៍ 5G របស់មិត្ដហ្វូន?

  • VOY News
  • ព្រហស្បតិ៍ , ០៥ , កញ្ញា , ២០១៩ - ១២:៣៥
  • បច្ចេកវិទ្យា-ព័ត៌មាន
  • Comments

កាលពីថ្ងៃទី 05 ខែកញ្ញា ឆ្នាំ2019នេះ នៅ Showroom ការិយាល័យកណ្តាលរបស់​ក្រុមហ៊ុនមិត្ដហ្វូន លើ​មហាវិថី​ម៉ៅសេទុង​ (២៤៥) ភ្នំពេញ អតិថិជន​រាប់​រយនាក់​បាន​ឃើញ​នូវ​ស្ដង់​ពិព័រណ៍​ 5G លើកដំបូង និង​តែមួយ​គត់​ ពី​មិត្ដហ្វូន ដែល​ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ឈាន​មុខគេ​។ ស្ដង់​ពិព័រណ៍​ 5G នេះនឹងនៅ​បន្ដ​ស្វាគមន៍​វត្ដមាន​ភ្ញៀវ​ជា​ច្រើន​ខែ​ទៀតសម្រាប់មកចូលរួមបទពិសោធន៍ជាមួយបច្ចេកវិទ្យាចុងក្រោយនៃវិស័យទូរគមនាគមន៍ចល័ត។  

នេះ​គឺជា​ឱកាស​សម្រាប់​អតិថិជន​មក​ទទួល​យក​នូវ​បទពិសោធ​ការ​បង្ហាញ​បច្ចេកវិទ្យា 5G ​​ជា​លើក​ដំបូង​សម្រាប់​អតិថិជនកម្ពុជា​ភាគ​ច្រើន​​ដែល​ប្រើ​ប្រាស់​ទូរស័ព្ទ រួម​មាន​៖

  • តេស្ដ​ល្បឿន 5G៖ បង្ហាញ​ពី​កម្រិត​ល្បឿន​មហាលឿន​របស់ 5G បើ​ធៀប​នឹង 4G នៅ​លើ​អេក្រង់​ធំ​​។ វាមាន​ល្បឿន​ ១,៦ ជីហ្គាបៃ សម្រាប់​ការ​ដោនឡូន​។
  • Insta360 Live Broadcast៖ ការ​បង្ហាញ​វីដេអូ ៣៦០ ដឺក្រេ នៅ​លើ​អេក្រង់​ ៦០ អ៊ីញដោយ​ការ​ភ្ជាប់​បច្ចេកវិទ្យា Insta360 ទៅ​នឹង​ទូរទស្សន៍ និង​បង្ហាញ​នៅ​លើ​គណនី​ហ្វេសប៊ុក និង​យូធូប​ ដែល​អាច​បង្វិល​រូបភាព​​​លើ​ទូរស័ព្ទ​ដៃរហូត​ដល់​​ ៣៦០ ដឺក្រេ​​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា 5G។
  • 4K Video stream៖ ទទួល​បាន​នូវ​បទពិសោធ​វីដេអូ​កម្រិត 4K លើ​អេក្រង់​ធំទំហំ ៦០ អ៊ីង ដែល​ផ្ដល់​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក​។
  • Cloud Game 5G៖ លេង​ហ្គេម 5G ដោយរលូននៅលើ Cloud ដោយចំណាយពេលរង់​ចាំ​ដំណើរ​ប្រតិបត្ដិការ​ខ្លី​បំផុត ជាមួយនឹង​វីដេអូ​កម្រិត HD។
  • បទពិសោធន៍ជាមួយ VR៖ រីករាយទស្សនាជាមួយហ្គេមនិងវីដេអូហាក់ដូចពិតៗជាមួយបច្ចេកវិទ្យា VR លើអ៊ីនធឺណិត 5Gយ៉ាងរលូន។

 

Vlogger លោក Dimong ជា​អតិថិជន​សំណាង​បំផុត​ម្នាក់ ដែល​បាន​មក​ទស្សនា​ស្ដង់​ពិព័រណ៍ 5G របស់​មិត្ដ​ហ្វូន បាន​ចែករំលែក​នូវ​ក្ដីរំភើប​ចំពោះ​បច្ចេកវិទ្យា​នេះ​ ដោយ​បាន​និយាយ​ថា​៖ «​ពិត​ជា​អស្ចារ្យ​មែន​! ក្នុង​នាម​ជា​អ្នក​គាំទ្រ​បច្ចេកវិទ្យា​ម្នាក់ ខ្ញុំ​ព្យាយាម​សាកល្បង​ធ្វើ​តេស្ដ​គ្រប់​បែប​យ៉ាង តែ 5G នេះ​ពិត​ជា​ខុស​ប្លែក​ខ្លាំង​មែន​ទែន​។ ជាមួយ​ល្បឿន​មហាលឿន​របស់​វា ខ្ញុំ​អាច​ទទួល​បាន​នូវ​បទ​ពិសោធ​សេវាកម្ម​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ជា​លើក​ដំបូង​ក្នុង​ឆាក​ជីវិត​។ អរគុណ​ដល់​មិត្ដហ្វូន សម្រាប់​ស្ដង់​ពិព័រណ៍​នេះ​»។

ក្រោម​បទសម្ភាស​ជាមួយ​អ្នកតំណាង​ក្រុមហ៊ុន​ លោក ញ៉ុង ឌិនថន អគ្គនាយក​រង​ក្រុមហ៊ុន​មិត្ដហ្វូន បាន​ថ្លែង​ប្រាប់​ពី​គោល​បំណង​បើក​ស្ដង់​ពិព័រណ៍​នេះ​ថា​៖ «​យើងទទួល​ស្គាល់​​ថា មិត្ដហ្វូន​ ជា​អ្នក​​ផ្ដល់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទំនាក់​ទំនង (ICT) ឈាន​មុខគេ​ក្នុង​ការ​កសាង​សង្គម Digital នៅក្នុងប្រទេសកម្ពុជា។ យើង​ប្ដេជ្ញា​បន្ដ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដ៏​មាន​​គុណ​ប្រយោជន៍​បំផុត​ ដែល​ 5G គឺជា​ជំហាន​ដំបូង​ និង​ជា​ចលករ​សម្រាប់​ប្រើ​ប្រាស់​បច្ចេកវិទ្យា AR, AI និង Big Data ជាដើម​»។

មិត្ដហ្វូន មាន​បំណង​បើកសម្ពោធ​បច្ចេកវិទ្យា 5G ក្នុង​ឆ្នាំ​នេះ​ដើម្បី​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​ដំបូង​បំផុត​មួយ​ដែល​ប្រើ​ប្រាស់​ 5G ដ៏​ពិត​ប្រាកដ​។ វាជា​ដំណើរ​ដ៏​វែង​ឆ្ងាយ​ក្នុង​ការដាក់​ឲ្យ​​ប្រើ​ប្រាស់​ 5G នៅ​ទូទាំង​ប្រទេស​ តែ​ចាប់​ពីពេល​នេះ មិត្ដហ្វូន បាន​តម្លើង​ផែន​ទី 5G របស់​ខ្លួន​ និង​រៀបចំ​បរិក្ខា​ចាំ​បាច់​នានា​ដើម្បី​ដាក់​ដំណើរ​ការបច្ចេកវិទ្យា 5G ក្នុង​រយៈពេល​ដ៏​ខ្លីខាងមុខ​។ មិត្ដហ្វូន ក៏​ផ្ដោតទៅលើ​សហគ្រាស និង​ Government Solutions ជាមួយ​សេវាកម្ម​ថ្មីៗ ព្រមទាំង​ ផលិតផល Fin-tech, Digital Contents, e-Government និង Smart City ជាដើម៕

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,811,823
ស្តាប់អនឡាញ