ព្យុះថូណាដូវាយប្រហាររដ្ឋតិចសាស់
HOUSTON, 28 May :ព្យុះថូណាដូបានវាយប្រហារមកលើមូលដ្ឋានខួងឧស្ម័នមួយ នៅផ្នែកភាគខាងជើងនៃរដ្ឋតិចសាសសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ នៅក្នុងហេតុការណ៍នេះបើតាមសេចក្តីរាយការណ៍ថាបានបណ្តាលឲ្យបុគ្កលិកក្នុងការដ្ឋាននេះបីនាក់រងរបួស។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្នុងចំណោមជនរងគ្រោះទាំងបីនាក់នេះ ត្រូវបានអជ្ញាធរបញ្ជូនទៅកាន់មន្ទីរពេទ្យមួយហើយមានពីរនាក់បានស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ក្នុងសេចក្តីថ្លែងការណ៍មួយដោយប៉ូលិសក្នុងតំបន់មិនបានធ្វើការលើកឡើងេទថា តើម៉ាស៊ីនខួងប្រេងនេះ បានរងនូវការខូចខាតដែរឬក៏យ៉ាងណានោះទេ ប៉ុណ្ណោះលោកក៏បានថ្លែងដែរថា គ្រោះថ្នាក់នេះបណ្តាលឲ្យមានការខូចខាតយ៉ាងច្រើនលើផ្នែករចនាសម្ព័ន្ធ និងសំភារៈធ្វើការងារផ្សេងទៀត។
ផ្លូវធំដែលនៅក្បែរនោះត្រូវបានបិទ ដោយសារតែកំទេចកំទីពីទឹកជំនន់និងរំលំដើមឈើ។
ខ្យល់ព្យុះបានបោកបក់ក្នុងរដ្ឋTexasនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់នៅក្នុងឧប្បត្តិហេតុដែលទាក់ទងនឹងអាកាសធាតុ ក្នុងនោះមាន ប្រាំពីរនាក់ក្នុងទីក្រុងហូស្តុន។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងខណៈដែលអ្នកបាត់ខ្លួន៣១ នាក់នៅរដ្ឋ Lone Star នៅតែមិនទាន់រកឃើញនៅឡើយ។
នៅរដ្ឋOklahoma វិញត្រូវបានវាយប្រហារដោយព្យុះនិងព្យុះកំបុតត្បូងដែរនៅពេលថ្មីៗនេះ ។កាលពីថ្ងៃពុធនេះអាជ្ញាធរបានរកឃើញសាកសពមនុស្សពីរនាក់ទៀត បាននាំអោយមានអ្នកស្លាប់យ៉ាងហោចណាស់ប្រាំមួយនាក់នៅក្នុងរដ្ឋនេះ។
ក្រុមអាជ្ញាធរបានជម្រុញឱ្យប្រជាជនដែលរស់នៅក្នុងរដ្ឋទាំងពីរនេះ ត្រៀមខ្លួននិងរៀបចំទុកដាក់ឥវ៉ាន់អោយបានត្រឹមត្រូវ ដោយសារតែនឹងមានភ្លៀងធ្លាក់ច្រើនក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!